ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិចិនម្នាក់ទាញដំបងវាយបំផ្លាញហាងម៉ាស្សាមួយកន្លែង ដោយសារខឹងរកនារីបម្រើផ្លូវភេទមិនបាន

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់អុកឡុកហាងម៉ាស្សាមួយកន្លែងក្នុងខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយផ្ទុះអំពើហឹង្សាទាញដំបងវាយរបស់របរនិងកញ្ចក់ទ្វាហាង ខណៈដែលចូលហាងខាងលើសួររកនារីបំរើផ្លូវភេទ តែត្រូវមេការថាគ្មានសេវាទេ។

ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ឯករាជ្យ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនដើរចូលហាងម៉ាស្សាខាងលើ ហៅមេការមកសួររកនារីបំរើផ្លូវភេទ មេការប្រាប់ថាកន្លែងពុំមានសេវាបំរើផ្លូវភេទទេ។ ភ្លាមៗនោះស្រាប់តែបុរសជនជាតិចិនខឹងបានទាញដំបងវាយរបស់របររួចគេចខ្លួនទៅបាន មួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសជនជាតិចិនដដែលកានដុំឥដ្ឋនិងដុំថ្មគុបសំដៅហាង បណ្ដាលអោយបែកកញ្ចក់ទ្វាហាងនិងខូចខាតរបស់របរមួយចំនួនធំ រួចព្យាយាមរត់ចូលសណ្ឋាគារមួយកន្លែង តែត្រូវបុគ្គលិកហាងដេញតាមពីក្រោយទាន់និងរាយការយ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងអន្តរាគមន៍ពិសេសខេត្តព្រះសីហនុ បានដឹកនាំកម្លាំជាច្រើននាក់ចុះមកដល់សណ្ឋាគារដែលជនបង្កសំងំលាក់ខ្លួន និងសុំការសហការជាមួយម្ចាស់សណ្ឋាគារសុំអោយជនបង្កចុះមកធ្វើការដោះស្រាយគ្នាជាមួយម្ចាស់ហាងម៉ាស្សានៅស្នងការនគរបាលខេត្តដើម្បីបញ្ចប់រឿង ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក