បាត់ដំបង៖ សមត្ថកិច្ចបានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះនាថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ បានធ្វើអោយភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់រហូតងាប់សត្វគោ ៩ក្បាល និងបំផ្លាញផ្ទះពលរដ្ឋចំនួន ៣ខ្នង។
គ្រោះធម្មជាតិខាងលើកើតឡើង ក្នុងស្រុកបវេល, ស្រុកបាណន់ និងផ្នែកខ្លះរបស់ឃុំរបស់មង្គល ស្រុកមោងឬស្សី។
រន្ទះបានបាញ់សម្លាប់សត្វគោបណ្តាលឲ្យងាប់អស់ចំនួន ៩ក្បាលខណ:កំពុងដើរស៊ីស្មៅនៅតាមទីវាលស្រែ។
គិតមកត្រឹមព្រលប់ថ្ងៃ១៨ ខែមីនា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងទាំងមូលអាកាសធាតុនៅតែបន្តគ្របដណ្តប់ភាពត្រជាក់ និងស្រទុំអួរអាប់កលធ្លាក់ទឹកភ្លៀងផងដែរ៕