ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រឡាយទឹកស្អុយមួយក្នុងសង្កាត់ស្ទឹងមានជ័យប្រែក្លាយជាសួនកុមារ និងកន្លែងហាត់ប្រាណ

ភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យ ដែលមានទីតាំង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានក្លាយជាសួនកុមារមេត្រី និងជាកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

សួនសហគមន៍កុមារមេត្រី ឬសួនលូ៥នេះ ត្រូវបានបានស្ថាបនាឡើង ក្រោមការជួយឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដោយអភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន និងអគ្គទីប្រឹក្សានៃស្ថានទូតចិន លោក ឆាង ជាន។

អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានឲ្យដឹងថា សួនកុមារមេត្រី ឬហៅថាសួនលូ៥នេះ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប ២៧៧៥ម៉ែត្រក្រឡា មានបណ្តោយប្រវែង ២២៩ម៉ែត្រ ទទឹង ១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ម៉ែត្រ ទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិតរោងចក្រជាច្រើននៅជុំវិញ។

សួននេះសាងសង់ ដោយប្រើប្រាស់រយៈពេល៦ខែ ចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧,៤៩៧ដុល្លារ រៀបចំសាងសង់ឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះដែរ រដ្ឋបាលរាជធានី បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកាចំនួន៦ពាន់ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន ៧៥,៤៩៧ដុល្លារ។

លោកអភិបាលខណ្ឌ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំសាងសង់រោងការនៅលើសួនច្បារឱ្យសោះ ព្រោះវានឹងនាំធ្វើឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

កាលពីមុនសួនលូ៥ គឺជាប្រឡាយទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ។ បច្ចុប្បន្នសួននេះនឹងក្លាយជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅទីនោះអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក