ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យោធាវៀតណាមប្រកាសពង្រឹងមិត្តភាពតាមព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ង្វៀន តឹនគឿង បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជាថា យោធាវៀតណាមនិងចូលរួមជាមួយកងទ័ពកម្ពុជានៅតាមព្រំដែន ធ្វើកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ធ្វើយ៉ាងណាឱ្យតំបន់ព្រំដែនជាតំបន់មានសុខសុវត្តិភាពដល់ពលរដ្ឋទាំងពីរប្រទេស។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពនាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក ង្វៀន តឹនគឿង បានកោតសរសើរដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជាដែលបានធានាដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅពេលនេះ។ លោកក៏បានកោតសរសើរនូវការរៀបចំកិច្ចប្រជុំយោធាអាស៊ានដែលកម្ពុជាបានរៀបចំនៅពេលនេះផងដែរ។

ចំពោះកិច្ចការព្រំដែនវិញលោក ង្វៀន តឹនគឿង បានជម្រាបប្រាប់សម្ដេចតេជោថា កងទ័ពកម្ពុជា-វៀតណាម និងរៀបចំកិច្ចប្រជុំនៅព្រំដែន ពង្រឹងមិត្តភាពពង្រីកកិច្ចសហប្រតិបត្តិការ លើកិច្ចការពារជាតិ បង្កើតលេខពិសេសរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឱ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវនិងសង្គ្រោះបន្ទាន់ រួមទាំងការចែករំលែកព័ត៌មានដើម្បីរក្សាសន្ដិភាព សន្ដិសុខនៅតាមព្រំដែន។

ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍ និងលើកទឹកចិត្តដល់កងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិការដូចដែលលោក ង្វៀន តឹនគឿង បានលើកឡើង និងស្វែងរកកិច្ចសហប្រត្តិបត្តិតការណ៍ដទៃទៀតដែលអាចធ្វើបានដើម្បីធ្វើយ៉ាងណាឱ្យព្រំដែនក្លាយជាកន្លែងមានសុវត្ថិភាព និងសន្ដិភាពនៅតាមព្រំដែន។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «សម្ដេចថ្លែងថាធ្វើយ៉ាងណាឱ្យតំបន់អតីតសមរភូមិក្លាយជាទីតាំងមានការអភិវឌ្ឍ សន្ដិភាព និងមិត្តភាព»។

សម្ដេចក៏បានប្រាប់លោកអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងរបស់កម្ពុជា និងភាពជោគជ័យក្នុងការបើកទទួលភ្ញៀវទេសចរណ៍មកកម្ពុជាដោយលែងមានលក្ខខន្តតម្រូវផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក