ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី ជឿថាខ្មែរអាចកសាងសង្គមកាន់តែទំនើបមួយបានដោយចេញពីស្នាដៃប្រជាជនខ្លួនឯង

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ការចូលរួមរបស់សហព័ន្ធយុវជនកម្ពុជាជាមួយរាជរដ្ឋាភិបាលបានជួយដល់ការលំបាករបស់រាជរដ្ឋាភិបាលជាច្រើន ដែលបានធានានូវការថែរក្សាអធិបតេយ្យ បូរណភាពដែនដី ឯករាជ្យ សន្ដិភាព ស្ថិរភាព អត្តសញ្ញាណ និងសុខដុមនីយកម្មក្នុងសង្គម ដែលជាស្មារតីនៃការទទួលខុសត្រូវមួយលើជោគវាសនាជាតិ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការងារដែលយុវជន ស.ស.យ.ក. កំពុងធ្វើនាពេលនេះគឺកំពុងបន្តនូវការងាររបស់យុវជនជំនាន់មុន និងបានរំលេចឱ្យឃើញនូវការបន្តស្មារតីយុទ្ធជន ២ធ្នូ ដែលបង្កប់នូវស្មាមញញឹម និងក្ដីសង្ឃឹមខ្ពស់ ដោយតម្រូវឱ្យយុវជនទាំងអស់គ្នាជ្រោងទង់យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។ លោកជឿថាក្រោមដំបូលសន្ដិភាពបច្ចុប្បន្ន ប្រជាជនកម្ពុជាពិតជាអាចកសាងប្រទេសមួយចេញពីប្រទេសដែលធ្លាប់ស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការកាប់បំផ្លាញ ទៅជាប្រទេសដ៏ទំនើបមួយបាន។

លោកថា៖ «ក្រោមម្លប់សន្ដិភាព គ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសត្រូវដកបទពិសោធន៍នៃសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការបំផ្លិចបំផ្លាញ ទៅជាប្រទេសដែលអាចទាញប្រយោជន៍ពីការអភិវឌ្ឍនសេដ្ឋកិច្ច សង្គមឌីជីថល ដោយជឿថាខ្មែរធ្វើបានក្នុងការកសាងសង្គមមួយប្រកបដោយប្រជាជនទំនើប»។

លោកបានផ្ដល់អនុសាសន៍ជូនសមាជិក ស.ស.យ.ក ត្រូវចាប់ការឱកាសបច្ចុប្បន្នប្រែក្លាយខ្លួនទីជាកម្លាំងដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងសមត្ថភាពបរិបូណ៍ដើម្បីបន្តបំផុសស្មារតីស្នេហាជាតិមាតុភូមិរបស់យុវជន និងប្រជាជន ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងកសាងបន្ថែមទៀត សំដៅបង្កើនមោទកភាពជាតិ បន្ដកសាងសង្គមទំនើមមួយដ៏រស់រវើក ដើម្បីប្រែក្លាយជាអរិយប្រទេសប្រកបដោយនីតិរដ្ឋ ក្នុងសន្ដិភាព ស្ថិរភាព ចីរភាព សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ និងប្រជាជនពោរពេញទៅដោយចំណេះដឹង វប្បធម៌ របៀបរបបរស់នៅ និងការគិតគូរជឿនលឿន ទីក្រុងមានសោភណ្ឌភាព ប្រកបដោយផាសុកភាព បៃតង សុខដុមរមនា វឌ្ឍនភាព និងវិបុលភាព។

សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងបន្តការងារចូលរួមជួយសង្គម និងយុវជនរហូតមកដល់ពេលបច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក