អន្តរជាតិ៖ អគ្គីភ័យនៅឃ្លាំងស្តុកឥវ៉ាន់របស់ក្រុមហ៊ុន Walmart បានបង្កឱ្យមានផ្សែងខ្មៅយ៉ាងក្រាស់នៅថ្ងៃពុធ ទី១៦ ខែមីនា ក្នុងរដ្ឋIndiana សហរដ្ឋអាមេរិក ។
រហូតមកដល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនៅឡើយទេ ប៉ុន្តែសំណាងល្អបុគ្គលិក ១ពាន់នាក់នៅឃ្លាំង Walmart មានសុវត្ថិភាពខណៈមានអ្នកពន្លត់អគ្គីភ័យម្នាក់ត្រូវរបួសស្រាល។
បុគ្គលិក Walmart និយាយថាកត្តាដែលបុគ្គលិកគ្មានអ្នករបួសនោះដោយសារតែ មានការបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ និងវិធីរត់គេចពេលមានអគ្គីភ័យ។
បុគ្គលិកម្នាក់បាននិយាយថា៖ «ដំបូងយើងស្មានថា ជាការហ្វឹកហាត់មួយផ្សេងទៀត ប៉ុន្តែដល់រត់ចេញមកក្រៅ ឃើញផ្សែងខ្មៅ ទើបយើងដឹងថាឆេះមែនទែន»។
បុគ្គលិកម្នាក់ទៀតបាននិយាយថា៖ «យើងមិនបានឃើញផ្សែងទេ តែបានលឺសំលេងដែលដូចជាការផ្ទុះខ្លាំង ហើយយើងទាំងអស់គ្នាចាប់ផ្តើមរត់» ។
អគ្គិភ័យបានឆាបឆេះនៅជាន់ទី២ ចេញពីកន្លែងរក្សាទុកសារធាតុគីមី និងផលិតផលពាក់ព័ន្ធនឹងសារធាតុគីមី៕