គ.ជ.ប ជូនដំណឹងបន្ថែមចំពោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍សម្រាប់ការត្រៀមបោះឆ្នោតសាកល្បងតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ខណៈការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធព័ត៌មានវិទ្យា (Online) ឆ្នាំ២០២១ នេះកាន់តែខិតជីតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការជូនដំណឹងជាបន្តបន្ទាប់ សម្រាប់ការដាក់និងទទួលពាក្យសុំចុះឈ្មោះលើផ្នែកពាក់ព័ន្ធសំខាន់ៗជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០១ ខែមិថុនានេះតទៅ ខណៈការបោះឆ្នោតសាកល្បងនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ។
ជាក់ស្តែង នៅថ្ងៃទី០១ ខែមិថុនានេះ គ.ជ.ប បានបញ្ចេញនូវសេចក្តីជូនដំណឹងមួយស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះឱ្យកាន់តែមានភាពរលូន និងសុក្រឹត្យអាចយកជាការបាន ក្នុងគោលដៅឆ្ពោះទៅរកការកែតម្រូវឱ្យកាន់តែប្រសើរឡើង និងប្រមូលនូវធាតុចូលដើម្បីកែលម្អបន្ថែមមុននឹង គ.ជ.ប សសម្រេចនិងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។
សម្រាប់ព័ត៌មានលម្អិត សូមលោកអ្នកអាននូវសេចក្តីជូនដំណឹងដែលមានជូនភ្ជាប់នៅខាងក្រោមនេះ៖