ជប៉ុន៖ វីដេអូមួយបានថតនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា បង្ហាញពីការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារភ្លាមៗនៅពាក់កណ្តាលអធ្រាត្រនៅភាគឦសានប្រទេសជប៉ុន។
រថភ្លើងមួយខ្សែ ត្រូវបានគេឃើញបានបាក់ពីសសររបស់វាចេញពីផ្លូវបេតុហើយមជ្ឈមណ្ឌលវប្បធម៌ក្នុងស្រុកបានខូចខាតរាយប៉ាយ។
ក្នុងហេតុការណ៍នេះមានមនុស្ស ៤នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ១០៧នាក់ត្រូវបានរាយការណ៍ថាបានរងរបួស ជាច្រើននាក់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងគ្រួសារចំនួន ៤៣០០ ក៏មិនទាន់មានទឹកប្រើប្រាស់នៅឡើយគិតមកដល់ពេលនេះ។
រញ្ជួយដីនៅជប៉ុនពេលនេះបានធ្វើរំលឹកឡើងវិញអំពីគ្រោះរញ្ជួយដីដ៏ធំបំផុតរបស់ប្រទេសជប៉ុនគឺ ៩.១ រ៉ិចទ័រ ដែលបានវាយប្រហារនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅក្នុងតំបន់ដូចគ្នា ដែលរួមមានខេត្ត Fukushima និងរោងចក្រថាមពលនុយក្លេអ៊ែរ៕