ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិននឹងជំរុញបង្កើនជើងហោះហើរជាមួយកម្ពុជាឡើងវិញ

ភ្នំពេញ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង លើកឡើងពីការជំរុញបង្កើនជើងហោះហើររវាងប្រទេសកម្ពុជា-ចិនឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ និងប្រទេសទាំងពីរ។

នៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងថាប្រទេសចិននឹងផ្ដល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធពិសេសគឺការកសាងផ្លូវ សាលារៀនជាដើមដើម្បីជំរុញទំនាក់ទំនងនិងសេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៅទៀតលោកប្រធានាធិបតីក៏មានប្រសាសន៍ជំរុញបង្កើនជើងយន្តហោះរវាងកម្ពុជា-ចិនបន្ថែមទៀតផងដែរ។

ក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូរអាស៊ាន-ចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យប្រទេសមហាអំណាចនេះបើកការធ្វើដំណើរចេញចូលរវាងប្រទេសចិន និងអាស៊ានឡើងវិញ ទោះជាយ៉ាងណានៅពេលនោះមិនទាន់មានការបញ្ជាក់ពីប្រធានាធិបតីចិននោះទេ។

តែចម្លើយនេះហាក់មានភាពវិជ្ជមានសម្រាប់កម្ពុជាវិញក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីដើមខែធ្នូ ឆ្នាំ២០២១កន្លងទៅពេលនោះរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអះអាងថានឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគចិនឱ្យមកកម្ពុជានិងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក