ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀតដល់កម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាប្រទេសចិននឹងផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀតដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

លោកប្រធានាធិបតីបានបន្តថា ក្នុងចំណោមវ៉ាក់សាំងទាំង ២០លានដូសនោះ ៥លានដូសនឹងមកដល់កម្ពុជានៅចុងខែមីនានេះតែម្ដង។

ក្នុងជំនួបដដែលនេះ ក៏មានការពិភាក្សាគ្នា ពីការកសាងរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាក្នុងពេលខាងមុខនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក