ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ស្វាគមន៍ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍និងលើទឹកចិត្តដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជំរុញនូវរាល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម រៀបចំផែនការសកម្មភាពនឹងជំរុញការអនុវត្តន៍ឱ្យបានជោគជ័យ។

ការលើកទឹកចិត្តនិងគាំទ្រនេះធ្វើឡើងបន្ទាប់ពីដ្ឋមន្ត្រីការបរទេសព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ដោយផ្ទាល់នៅវិមានសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់គឺដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសទាំងពីរ និងចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរផង។

ជំនួយការនាយករដ្ឋមន្ត្រី គឺលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «តាមរយៈកិច្ចពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសយើងទាំងពីរមានសក្កានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការណ៍វិស័យទេសចរណ៍ អប់រំ ថាមពល វប្បធម៌ កសិកម្ម។ល។ ក្នុងន័យនេះព្រះអង្គម្ចាស់ហ្វាសាល់ សូមគោរពសុំការគាំទ្រអំពីសម្ដេចតេជោ»។

លោក អ៊ាង សុផល្លែត បានបន្ថែមថាក្រោយពីបានទទួលការស្នើសុំនេះ សម្ដេចតេជោ បានស្វាគមន៍នឹងជំរុញដល់ប្រទេសអារ៉ាប៊ីសាអូឌីឱ្យរៀបចំផែនការដើម្បីជំរុញការងារឱ្យសម្រេចបានផងដែរ។

រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានដឹកនាំគណៈប្រតិភូយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បី ពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានាដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។

ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់នៅកម្ពុជានឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃដែលមានស្រាប់រវាងព្រះរាជាណាចក្រទាំងពីរដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក