ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Burger King និយាយថាម្ចាស់ហ្វ្រែនឆាយផ្តាច់មុខមិនព្រមបិទហាងរបស់ខ្លួននៅរុស្ស៊ីនោះទេ

អន្តរជាតិ៖ ស្នាក់ការកណ្តាលក្រុមហ៊ុន Burger King បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនអាចបិទហាងចំនួន ៨០០ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីបានទេដោយសារម្ចាស់ហ្វ្រែនឆាយផ្តាច់មុខនៅទីនោះ «បដិសេធ»។

ក្រុមហ៊ុនធំរបស់ Burger King បាននិយាយថា ដើម្បីអនុវត្តកិច្ចសន្យារបស់ខ្លួនជាមួយអ្នកទិញហ្វ្រែនឆាយ គឺ Alexander Kolobov មិនព្រមបិទហាង Burger King នៅប្រទេសរុស្ស៊ីបើទោះបីក្រុមហ៊ុនធំអំពាវនាវឱ្យមានការបិទក៏ដោយនោះ។

រហូតមកដល់ពេលនេះគេមិនទាន់បានការធ្វើអត្ថាធិប្បាយណាមួយពីលោក Kolobov នៅឡើយទេ។

ក្រុមហ៊ុនយីហ៊ោ Burger King បង្ហាញពីភាពស្មុគស្មាញជាច្រើនដែលហាងរបស់អាមេរិកមួយនេះត្រូវបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។

នៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុនStarbucks និងក្រុមហ៊ុនផ្សេងទៀតដូចជា McDonald's ក៏បាននិយាយថាពួកគេនឹងផ្អាក ឬកំណត់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។

ខុសគ្នាពីក្រុមហ៊ុន Burger King ហាងកាហ្វេStarbucks ដែលមានអ្នកទិញសិទ្ធិគឺក្រុមហ៊ុន Alshaya Group ដែលមានមូលដ្ឋាននៅគុយវ៉ែត បានយល់ព្រមភ្លាមៗក្នុងការបិទទីតាំងរបស់ Starbucks របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ។

តាមពិតទៅភាគស្មុគស្មាញលើប្រេន Burger King ត្រង់ថា ហាងនេះបានចូលប្រទេសរុស្ស៊ីកាលពីមួយទសវត្សរ៍មុនតាមរយៈភាពជាដៃគូបណ្តាក់ទុនរួមគ្នាជាមួយភាគីចំនួនបីគឺ លោក Kolobov ដែលគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ភាគហ៊ុនឯកជន និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Investment Capital Ukraine និងធនាគារ VTB ដែលជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី (VTBR.MM) ដូច្នោះហើយទើបមានការលំបាកក្នុងការផ្អាកប្រតិបត្តិការណ៍នោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក