ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេនគរបាលចរាចរណ៍សង្ឃឹមថាការដាក់ឱ្យបង់ប្រាក់ពិន័យតាម TrueMoney នឹងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងក្នុងពិធីចុះអនុស្សារណយោគយល់គ្នាសី្តពីការបម្រើសេវាបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈសេវាកម្មបង់ប្រាក់ទ្រូម៉ាន់នីថានឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់ សី្តពីចរាចរណ៍ផ្លូវគោក។

ពិធីនេះបានធ្វើឡើងនៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ការចុះអនុស្សារណៈយោគយល់គ្នានេះគឺជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង នៃការជួយសម្រួលដល់ប្រជាពលរដ្ឋនិងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅសម្រេចនូវគោលដៅចុងក្រោយគឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើសនិងមានសុវត្ថិភាព។

លោកបន្ថែមថា៖ «តាមរយៈការផ្តល់សេវានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមថានឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់ សី្តពីចរាចរណ៍ផ្លូវគោក។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង ១ម៉ឺនសាខា នៅទូទាំងប្រទេស នឹងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះជាជម្រើសថ្មី បន្ថែមលើការបង់ប្រាក់ពិន័យ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក»។

អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនទ្រូម៉ាន់នី លោកស្រី ឃួន ហ្រ្វង់ដារា តាមរយៈកិច្ចសហការនេះនឹងធ្វើឱ្យមានភាពកាន់តែងាយស្រួលផងដែរ សម្រាប់អតិថិជនរបស់ទ្រូម៉ានី ក្នុងការទូទាត់ប្រាក់ពិន័យណាមួយ ដែលពួកគាត់អាចនឹងត្រូវទទួលរងអំពីការពិន័យ។

លោកស្រីថា៖ «ក្រុមហ៊ុនទ្រូម៉ាន់នីរីករាយដែលអាចផ្តល់យន្តការមួយ ដើម្បីធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការទូទាត់វិក្កយបត្រ ឬ ប្រាក់ពិន័យ អំពើល្មើស និងច្បាប់សី្តពីចរាចរណ៍ផ្លូវគោក»។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៦៧០លើក ថយចុះ ១៦ភាគរយ បានសម្លាប់មនុស្ស ១ ៤៩៧នាក់ ថយចុះ ១៤៩នាក់ និងរបួស ៣ ៦១៥នាក់ ថយចុះ ១ ០៧១នាក់ បើធៀបនឹងឆ្នាំ២០២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក