ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការអាស៊ាននឹងអមដំណើរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅសាធារណរដ្ឋមីយ៉ាន់ម៉ា

ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ នាយកប្រតិបត្តិ AHA Centre លោក លី យ៉ាមមីង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ចម ប្រសិទ្ធ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងបុគ្គលិកលេខាធិការអាស៊ាន និង AHA Centre នឹងអមដំណើរទស្សនកិច្ចប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ខាងមុខ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការបរទេសឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៃប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ លោក ប្រាក់ សុខុន ឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ានេះ នឹងជួបពិភាក្សាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងសមាជិកក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធានេះ។ លោកបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះលោកក៏នឹងចូលរួមចែកអំណោយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ាក្នុងមន្ទីរពេទ្យមួយផងដែរ។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ ក្នុងបេសកម្មមួយដែលសម្ដេចថាជួយស្វែងរកដំណោះស្រាយដល់ភាពជាប់គាំងក្នុងប្រទេសនេះ និងនាំស្មារតីអាស៊ានត្រលប់មកវិញ។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង បានសន្យាថានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក