វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ការនាំចេញអង្ករក្នុងឆ្នាំ២០២១ មានការធ្លាក់ចុះជាង ១០ភាគរយដោយសារបញ្ហាដឹកជញ្ជូន

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម លោក ងិន ឆាយ បានឱ្យដឹងថា ការនាំចេញអង្ករក្នុងឆ្នាំ២០២១ មានការធ្លាក់ចុះ ១០,៦៨ភាគរយ ដោយសារខ្វះទូរកុងទ័រនឺ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ងិន ឆាយ បាននិយាយថា ការនាំចេញអង្ករសម្រេចបាន ៦១៧ពាន់តោន ថយចុះចំនួន ៧៤ពាន់តោន (-១០,៦៨%) បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលសម្រេចបាន ៦៩១ពាន់តោន។ ប៉ុន្តែការនាំចេញអង្ករទៅកាន់ប្រទេសចិន មានចំនួន ៣១០ពាន់តោន កើនឡើង ២០ពាន់តោន ស្មើនឹង៧%។

លោកបានបញ្ជាក់ថា៖ «កត្តាដែលធ្វើឱ្យការនាំចេញមានការធ្លាក់ចុះបែបនេះនោះដោយសារតែកត្តា រាំងស្ទះនៃការដឹកជញ្ជូន បង្ករដោយកូវីដ-១៩ តម្លៃដឹកជញ្ជូនទៅសហភាពអឺរ៉ុបមានការកកើនឡើងគុណ២ ឬគុណនឹង៣ ឯណោះ ហើយណាមួយក៏មានបញ្ហារកង្វះទូរកុងទ័រនឺផងដែរ»។

ទោះបីការនាំចេញអង្ករមានការធ្លាក់ចុះពិតមែនតែការនាំចេញស្រូវមានការកើនឡើង ដោយការនាំចេញស្រូវក្នុងឆ្នាំ២០២១ សម្រេចបានប្រមាណ ៣,៥៣លានតោន ទៅកាន់ប្រទេសវៀតណាមកើនឡើង ១,៣៤លានតោន ស្មើនឹង ៦១,១៦% បើធៀបនឹងឆ្នាំ២០២០ ដែលសម្រេចបានចំនួន ២,១៩លានតោន។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ សម្រេចបានប្រមាណ ៥,១៨លានតោន កើនឡើងចំនួន ១,៦៨លានតោន ស្មើនឹង ៤៨,១៤% បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៣,៥០លានតោន។

សម្រាប់ដើមឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២) ការនាំចេញកសិផលសរុបសម្រេចបានប្រមាណ ២,៨២លានតោន កើនឡើង ៥១១ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ផលិតផលកសិកម្មសំខាន់ៗដែលបាននាំចេញរួមមាន ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ គ្រាប់សណ្តែកបាយ ក្រូចថ្លុង ស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេង ម្រេចជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក