ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិទ្យាស្ថានផលិតវ៉ាក់សាំង Sinopharm នៅវូហាន គ្រោងបង្កើនលទ្ធភាពផលិតរហូតដល់ ១ពាន់លានដូសក្នុងមួយឆ្នាំ

ចិន៖ សម្ព័ន្ធសាខាឱសថជាតិចិន (Sinopharm) ដែលមានមូលដ្ឋាននៅទីក្រុង Wuhan បានអះអាងថា ការចាប់ផ្តើមដំណើរការនូវរោងចក្រផលិតវ៉ាក់សាំងថ្មី នឹងអាចជំរុញនូវសមត្ថភាពបង្កើនការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ខ្លួនបានរហូតដល់ចំនួន ១ពាន់លានដូសក្នុងមួយឆ្នាំ។ នេះបើតាមសេចក្តីថ្លែងការមួយកាលពីថ្ងៃចន្ទរបស់វិទ្យាស្ថានផលិតផលជីវសាស្រ្តទីក្រុងវូហាន ប៉ុន្តែយ៉ាងណាក្តី គេមិនទាន់ដឹងថា តើរោងចក្រទាំងអស់ដែលនឹងជំរុញសមត្ថភាពផលិតវ៉ាក់សាំងបានច្រើនសម្បើមបែបនេះ នឹងអាចដំណើរការពេញលេញនៅពេលណាឡើយ។

យ៉ាងណាក្តី ការប្រកាសនេះក៏នឹងជំរុញឱ្យក្រុមហ៊ុន Sinopharm កាន់តែខិតជិតដល់គោលដៅរបស់ខ្លួនដូចគ្នា ខណៈដែលកន្លងមក Sinopharm ធ្លាប់បានប្រកាសថា នឹងជំរុញការផលិតឱ្យបានរហូតដល់ ៣ពាន់លានដូសក្នុងមួយឆ្នាំ។ ក្រៅពីនេះមូលដ្ឋាននៅទីក្រុង Wuhan វិទ្យាស្ថានផលិតផលជីវសាស្រ្តក្រុងប៉េកាំង ដែលជាសម្ព័ន្ធមួយទៀតក្នុងការទទួលការផលិតវ៉ាក់សាំង Sinopharm នឹងបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកកន្លងមក ក៏មានសមត្ថភាពក្នុងការផលិតបាននូវវ៉ាក់សាំងប្រមាណជា ១ពាន់លានដូសក្នុងមួយឆ្នាំដូចគ្នា ថែមទាំងកំពុងសាងសង់នូវរោងចក្របន្ថែម ដើម្បីបង្កើនប្រសិទ្ធិនូវសង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់បន្ថែមទៀត។ 

កន្លងមក ចិនបានប្រកាសទទួលស្គាល់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទពីរោងចក្រក្នុងស្រុករួមមាន Sinopharm, Sinovac Biotech Ltd និង CanSino Biologics Inc សម្រាប់ការប្រើប្រាស់ជាសាធារណៈទូទៅ និងវ៉ាក់សាំង ៣​ប្រភេទទៀតសម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់។ ចំពោះប្រភេទ SinoVac ដែលមានលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២ពាន់លានដូសក្នុងមួយឆ្នាំនោះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងជុំវិញពិភពលោកប្រមាណជា ៦០០លានដូសហើយ គិតត្រឹមចុងខែឧសភានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក