BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១១០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣៨ករណី ខណៈអ្នកជំងឺ ២៨១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៤,៧៧២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣០,៦៨៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,១៦៧ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៣,០២១ករណី(ជាប្រភេទអូមីក្រុង) ៕