ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទះពលរដ្ឋ ៣៥ខ្នងក្នុងខេត្តបន្ទាយមានជ័យត្រូវខ្យល់កន្ត្រាក់បក់បំផ្លាញ

បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន ៣៥ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ត្រូវបានខ្យល់កន្ត្រាក់បក់បំផ្លិចបំផ្លាញនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

យោងតាមរបាយការណ៍នគរបាលស្រុកស្វាយចេកបានឱ្យដឹងដែរថា នៅវេលាម៉ោង ៥និង៣០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះរបស់ពលរដ្ឋចំនួន៦ខ្នង នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឱ្យរបើកស័ង្កសីអស់ចំនួន ៦២សន្លឹក មួយម៉ោងក្រោយមកពោលគឺនៅម៉ោង៦និង៣០នាទីរសៀល ខ្យល់កន្ត្រាក់ដូចគ្នាក៏បានកើតឡើងក្នុងស្រុកថ្មពួក នៅឃុំគោករមៀត ដែលបានបំប៉ើងដំបូលផ្ទះពលរដ្ឋចំនួន ២៩ខ្នង បង្កការខូចខាតជាច្រើន។ ទោះជាយ៉ាងណាហេតុការណ៍ទាំងពីរនេះពុំបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងជួយសម្របសម្រួល និងជួយសាងសង់ផ្ទះពលរដ្ឋពីការខូតខាតទាំងនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក