ភ្នំពេញ៖ ក្រោយពីគណៈកម្មការបានប្រកាសពីការរៀបចំពានរង្វាន់ថ្មី CNCC League Cup 2021 By Forward កាលពីចុងសប្តាហ៍កន្លងទៅ មកដល់ពេលនេះ សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើ បានបង្ហាញពីកម្មវិធីប្រកួតសម្រាប់សប្តាហ៍ទី ១ នៃពានរង្វាន់ថ្មីនេះ ដោយនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី ០៥ និងថ្ងៃអាទិត្យ ទី ០៦ ខែមិថុនានេះតែម្តង។
សម្រាប់ការប្រកួតនៅថ្ងៃសៅរិ៍ ទី ០៥ ខែមិថុនានេះរួមមាន៖
ក្លិបបឹងកេត ប្រកួតជាមួយ ក្លិបវិសាខា នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវេ វេលាម៉ោង ៣ៈ៣០នាទីរសៀល
ក្លិបភ្នំពេញក្រោន ប្រកួតជាមួយ ក្លិបអាយអេសអាយ ដង្កោ សែនជ័យ នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ៦ល្ងាច
ដោយឡែក សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី ០៦ ខែមិថុនាវិញមានដូចជា៖
ក្លិបខេត្តព្រៃវែង ប្រកួតជាមួយ ក្លិបកងយោធពលខេរភូមិន្ទ នៅកីឡដ្ឋាន ខេត្តព្រៃវែង វេលាម៉ោង ៣ៈ៣០នាទីរសៀល
ក្លិបព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋាន ខេត្តស្វាយរៀង វេលាម៉ោង ៦ល្ងាច
សូមបញ្ជាក់ថា សម្រាប់ប្រភពមិនផ្លូវការមួយដែលទទួលបាន ស្ថាប័នទូរទស្សន៍ និងទំព័រហ្វេសប៊ុកចំនួន ៣ រួមមាន BTV, AMS Sport និង ត្រយ៉ង នឹងជាដៃគូផ្សាយផ្ទាល់ពានរង្វាន់ថ្មីរបស់ CNCC នេះ។ យ៉ាងណាក្តីសម្រាប់កម្មវិធីផ្សាយផ្ទាល់ជាផ្លូវការ សូមប្រិយមិត្តតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC៕