ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

កម្ពុជាកំពុងតាមដានស្ថានការណ៍ជម្លោះរុស្ស៊ី-អ៊ុយក្រែនដើម្បីត្រៀមដាក់ចេញវិធានការអន្តរាគមន៍សេដ្ឋកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឹកូវីដ-១៩ ពេលនេះបញ្ហាថ្មីមួយទៀតគឺជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើកំណើនសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាផងដែរ។ សម្ដេចតេជោបានបង្ហើបថា រាជរដ្ឋាភិបាលកំពុងតាមដានករណីនេះ «ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឱ្យទាន់ពេលវេលា»។

ថ្លែងនៅក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសហុងគ្រីចំនួនជាង ៥សែនដូស នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចតេជោ បានឱ្យដឹងថាកម្ពុជារំពឹងថានឹងអាចស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវចន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកជន្ទល់ថ្មីប្រកបដោយសក្កានុពលពីវិស័យផ្សេង។ សម្ដេចថាបើទោះបីសេដ្ឋកិច្ចនៅក្នុងវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញក៏ដោយ តែវិស័យសំខាន់ផ្សេងៗកំពុងស្ដារនិងជំរុញកំណើនឡើងវិញជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតប្រមាណ៣%ក្នុងឆ្នាំ២០២១ និងអាចកើនឡើងដល់៥%នៅឆ្នាំ២០២២។

ទោះជាយ៉ាងណាសម្ដេចបានបង្ហាញក្ដីបារម្ភពីបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចជាបញ្ហាប្រឈមមួយនៃសេដ្ឋកិច្ចពិភពលោក។

សម្ដេចថ្លែងថា៖ «ជាមួយគ្នានេះ ភាពមិនប្រាកដប្រជានៅបន្តមានក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ដោយសារការកើតមានឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត។ ជាក់ស្ដែង ជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី អាចនឹងជះឥទ្ធិពលអវិជ្ជាមានមកលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះបន្តអូសបន្លាយទៅមុន។ ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ដើម្បីអាចរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេល»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ពីការចាប់ផ្តើមប្រតិបត្តិការយោធាដោយភាពចាំបាច់ជាបន្ទាន់ដើម្បី «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» ដើម្បីការពារសាធារណរដ្ឋ Donbass និងដើម្បីធានាថារុស្ស៊ីនឹងមិនត្រូវបានដាក់នៅក្រោមការគំរាមកំហែងដោយណាតូពីទឹកដីអ៊ុយក្រែន។

ការឈ្លានពានលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ីបានធ្វើឱ្យលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ហើយជាចុងក្រោយបានដាក់ទណ្ឌកម្មលើថាមពលដែលជាប្រភពចំណូលសំខាន់នៃប្រទេសរុស្ស៊ី។ ការដាក់ទណ្ឌកម្មនេះហើយដែលធ្វើឱ្យវិបត្តិនៅប្រទេសអ៊ុយក្រែនកំពុងសាយភាពជុំវិញពិភពលោក ដោយសារតម្លៃប្រេងឥន្ទនៈបានបន្តឡើងជាបន្តបន្ទាប់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជន។

វិបត្តិនេះក៏កំពុងជះឥទ្ធិពលលើតម្លៃប្រេងឥន្ទនៈនៅកម្ពុជាដែលដែលបច្ចុប្បន្នតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ ៥ ៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៥ ៣០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះមានការកើនឡើង ៥០០រៀលបើធៀបនឹងតម្លៃចាស់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក