ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឲ្យស្វែងរកការបើកស្ថានទូតនៅប្រទេសហុងគ្រីឡើងវិញ

ភ្នំពេញ៖​ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកមធ្យោបាយដើម្បីការបើកស្ថានទូតកម្ពុជានៅប្រទេសហុងគ្រីឡើងវិញថាដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសហុងគ្រីចំនួនជាង ៥សែនដូស នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចតេជោបានលើកឡើងថា៖ «ខ្ញុំសូមលើកទឹកចិត្តអោយមានការជំរុញនៃការបើកស្ថានទូតនៃប្រទេសទាំងពីរឡើងវិញ។ ដែលជាការបើកប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញនូវទំនាក់ទំនងការទូតកម្ពុជាហុងគ្រីឲ្យកាន់តែស៊ីជម្រៅនិងពេញលេញថែមទៀត»។

ទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងនេះត្រូវបានកាត់ផ្ដាច់ក្នុងអំឡុងពេលដែលរបបខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥-១៩៧៩ ប៉ុន្តែបន្ទាប់មកបានបន្តឡើងវិញបន្ទាប់ពីខ្មែរក្រហមត្រូវបានដួលរលំ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó បានបង្ហាញនូវបំណងចង់បើកស្ថានទូតហុងគ្រីនៅក្នុងប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីផ្អាកដំណើរការអស់ ២៥ឆ្នាំ។ ការលើកឡើងពីបំណងនេះត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក