ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងដែលជាអំណោយរបស់ប្រទេសហុងគ្រីត្រូវបានទទួលជាផ្លូវការដោយសម្ដេចតេជោនៅថ្ងៃនេះ

ភ្នំពេញ៖ វ៉ាក់សាំង Astra Zeneca ចំនួន ៥២៣ ១០០ដូស ដែលជាជំនួយពីប្រទេសហុងគ្រីត្រូវបានប្រគល់ជូនជាផ្លូវការដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

វ៉ាក់សាំងនេះត្រូវបានដឹកមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

ថ្លែងនៅក្នុងពិធីប្រគល់និងទទួលនៅព្រឹកនេះលោក អ៉ីស្តៈ វ៉ាន់បាកូស (Istvan Bakos) បានថ្លែងថា ក្នុងនាមប្រទេសជាមិត្តរបស់កម្ពុជា ហុងគ្រីមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកថា៖ «ការប្រគល់អំណោយវ៉ាក់សាំង Astra Zeneca ជាងកន្លះលានដូសនៅថ្ងៃនេះ ជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ហុងគ្រី សូមប្ដេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ដើម្បីជាផលប្រយោជន៍រួមគ្នារបស់ប្រទេសយើងទាំងពីរ។ យើងជឿជាក់ថា ជំនួយក្នុងពេលមានតម្រូវការគឺជាជំនួយពិតប្រាកដ»។

នៅក្នុងពិធីប្រគល់និងទទួលបោះដែរ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនហុងគ្រី ដោយចាត់ទុកថាគឺជាអំពើសប្បុរសធម៌មួយរបស់ប្រទេសនេះក៏ពិភពលោក។

សម្ដេចបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាពបំផុតរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ។

សម្ដេចថ្លែងថា៖ «កម្ពុជារំពឹងថានឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញតាមរយៈការកែលម្អនូវចំណូលសេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្ដានុពលពីវិស័យផ្សេងៗ»។

នេះគឺជាការផ្ដល់ជូនពីប្រទេសជាសមាជិកអឺរ៉ុបជាលើកទី២ ដល់កម្ពុជាបន្ទាប់ពីប្រទេសប៉ូឡូញដែលបានផ្ដល់ជូនកាលពីខែកុម្ភៈកន្លងទៅនូវវ៉ាក់សាំង Astra Zeneca ដូចគ្នាចំនួន ៣០ម៉ឺនដូស។

បច្ចុប្បន្នវ៉ាក់សាំងដែលមាននៅក្នុងឃ្លាំងរបស់ប្រទេសកម្ពុជាមានជិត ១០លានដូស ខណៈព្រះរាជាណាចក្រកម្ពុជាក៏មានគម្រោងទិញបន្ថែមចំនួន ៣លានដូសបន្ថែមទៀតផងដែរ។ ប្រទេសជាមិត្តបានសន្យាជួយផ្ដល់ជូនជាបន្តបន្ទាប់ ក្នុងនោះប្រទេសចិនបានសន្យាថានឹងប្រគល់ជូនចំនួន ៥លានដងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។

បច្ចុប្បន្នកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុចាប់ពី ៣ឆ្នាំឡើងបានចំនួនជាង ៩២% ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៦លាននាក់៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក