ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន រាយការណ៍ករណីរកឃើញមនុស្សឆ្លងផ្តាសាយបក្សី (H10N3)​ ដំបូងបង្អស់

ចិន៖ គណៈកម្មការសុខភាពជាតិរបស់ចិន ឬ National Health Commission (NHC) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មានការរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី ទៅកាន់មនុស្សជាលើកដំបូងបង្អស់លើបុរសវ័យ ៤១ឆ្នាំម្នាក់ ដែលរស់នៅខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន។ NHC ក៏បានបញ្ជាក់ថា បុរសវ័យ ៤១ឆ្នាំខាងលើ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុង Zhenjiang បន្ទាប់ពីមានអាការៈក្តៅខ្លួន និងបានបញ្ចេញរោគសញ្ញាគួរឱ្យសង្ស័យមួយចំនួន។ ក្រោយមក នៅថ្ងៃទី ២៨ ខែឧសភា បុរសរូបនោះត្រូវបានគេរាយការណ៍ថា គាត់បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H10N3 ប៉ុន្តែមិនមានសេចក្តីរាយការណ៍លម្អិតណាមួយថាតើគាត់បានឆ្លងវីរុសនេះដោយរបៀបណាឡើយ។

យ៉ាងណាក៏ដោយ បើតាមអាជ្ញាធរសុខាភិបាលរបស់ចិនបានបន្ថែមថា ករណីនេះគឺជាការចម្លងវីរុសពីបសុបក្សីទៅកាន់មនុស្សដោយផ្ទាល់ ប៉ុន្តែបែបណាក៏ដោយ ហានិភ័យនៃការរាតត្បាតដែលកើតចេញពីវីរុសនេះគឺមានកម្រិតទាបខ្លាំងបំផុត។ មកដល់ពេលនេះ បុរសខាងលើមានស្ថានភាពធូរស្រាលទៅហើយ ហើយក៏ត្រៀមចាកចេញពីមន្ទីរពេទ្យផងដែរ ស្របពេលការតាមដានទៅលើអ្នកពាក់ព័ន្ធផ្សេងក៏រកមិនឃើញករណីឆ្លងបន្តដែរ។

កន្លងមក ករណីផ្តាសាយបក្សីត្រូវបានរកឃើញជាបន្តបន្ទាប់នៅទឹកដីចិន ប៉ុន្តែមិនមានការរាតត្បាតណាមួយធ្ងន់ធ្ងរគួរឱ្យចាប់អារម្មណ៍ឡើយ ក្រៅពីករណីវីរុសផ្តាសាយបក្សីប្រភេទ H7N9 ដែលបានសម្លាប់មនុស្សប្រមាណ ៣០០នាក់កាលពីឆ្នាំ ២០១៦-២០១៧ កន្លងទៅ។ ដោយឡែកសម្រាប់ករណី H10N3 វិញ នេះគឺជាករណីឆ្លងទៅកាន់មនុស្សដំបូងបំផុតដែលគេបានរកឃើញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក