ថៃ៖ រដ្ឋាភិបាលថៃគ្រោងមិនឱ្យភ្ញៀវទេសចរចូលប្រទេសថៃមិនចាំបាច់ធ្វើតេស្ត RT-PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលចូលប្រទេសទៀតឡើយក្រោមគម្រោង Test & Go ប៉ុន្តែនឹងមានការធ្វើតេស្តពេលមកដល់។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បាននិយាយថា ក្រសួងនឹងស្នើឱ្យមានការបន្ធូរបន្ថយតម្រូវការមុនធ្វើដំណើរចូលប្រទេសថៃ។
លោកបាននិយាយកាលពីថ្ងៃពុធថា៖ «ក្រោមច្បាប់ដែលបានស្នើឡើង អ្នកធ្វើដំណើរក្រោមគម្រោង Test & Go របស់ថៃនឹងមិនត្រូវបានតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត RT-PCR អវិជ្ជមានរហូត ៧១ម៉ោងមុនពេលចេញដំណើរទៅកាន់ព្រះរាជាណាចក្រថៃទេ»។
លោកវេជ្ជបណ្ឌិត Kiattiphum បាននិយាយថា ពួកគេនឹងត្រូវការតែការធ្វើតេស្ត RT-PCR នៅពេលមកដល់ និងហើយត្រូវធ្វើតេស្តរហ័ស ដោយខ្លួនឯងនៅថ្ងៃទី៥ ខណៈពេលដែលការធានារ៉ាប់រងសុខភាពសម្រាប់ភ្ញៀវបរទេសនឹងត្រូវកាត់បន្ថយពី ៥០ ០០០ ដុល្លារទៅ ១០ ០០០ ដុល្លារ។
ក្នុងដំណាក់កាលនេះ អ្នកទេសចរដែលស្ថិតក្រោមគម្រោង Test & Go នៅតែតម្រូវឱ្យធ្វើតេស្ត RT-PCR នៅពេលមកដល់ និងការធ្វើតេស្តអង់ទីហ្សែននៅថ្ងៃទី៥ ប៉ុន្តែសម្រាប់អ្នកទេសចរដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ៕