អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធ ទី១៦ ខែមីនា បាននិយាយថា ការចរចាជាមួយរុស្ស៊ីនឹងបន្ត ខណៈមានសញ្ញានៃការសម្របសម្រួលនៅក្នុងកិច្ចចរចាសន្តិភាព។
ថ្លែងនៅក្នុងវីដេអូមួយ លោក Zelenskiy បាននិយាយថា អាទិភាពរបស់គាត់សម្រាប់ការចរចាគឺជាការបញ្ចប់សង្រ្គាមជាមួយនឹង "ការធានាពិតប្រាកដ" សម្រាប់សន្តិសុខរបស់អ៊ុយក្រែន និង "ការស្ដារឡើងវិញនូវបូរណភាពទឹកដី"។
នៅព្រឹកថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថា អ្នកកាទូតភាគីទាំងពីរកំពុងពិភាក្សាអំពីស្ថានភាពសម្រាប់អ៊ុយក្រែន។
លោក Zelenskiy បាននិយាយថា អ៊ុយក្រែនអាចទទួលយកការធានាសន្តិសុខអន្តរជាតិ ដែលបញ្ឈប់ពីគោលបំណងរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ ដែលជាការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ី មុនពេលមានការវាយប្រហារនោះ។
លោក Zelenskiy ក៏បាននិយាយផងដែរថា ថ្មីៗនេះមនុស្សចំនួន ៦,០០០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ហើយបានធ្វើឱ្យប្រជាជនអ៊ុយក្រែន ៥នាក់រងរបួស រួមទាំងកុមារពីរនាក់ខណៈ ទីក្រុងមូស្គូ បានបដិសេធមិនកំណត់គោលដៅជនស៊ីវិលក្តីនោះ។
លោក Zelenskiy បានបន្ថែមថា នៅក្នុងទីក្រុង Chernihiv មនុស្សចំនួន ១០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី ខណៈពេលដែលកំពុងរង់ចាំទទួលអាហារ។ រុស្ស៊ីក៏បានបដិសេធចំពោះការវាយប្រហារនេះ ផងដែរ៕