ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថាករណីចងកនៅក្រៅអាគារជាន់ទី៦នៅឆាយណាថោនជាការធ្វើអត្តឃាត

ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានច្រានចោលព័ត៌មានដែលមានការផ្សព្វផ្សាយថាជនជាតិចិនសម្លាប់សន្ដិសុខខ្មែរ រួចចងកទម្លាក់មកក្រៅអាគារជាន់ទី៦នៅតំបន់ឆាយណាថោន ដោយថាជាព័ត៌មានមិនពិត និងបំពុលសង្គម។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥និង២០នាទី មានករណីមនុស្សម្នាក់ស្លាប់នៅចំណុចឆាយណាថោន អាគារទី២៣ ក្រុមទី៨ ភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ ធឿន ធេប ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នអាគារកើតហេតុ ។

តាមការស្រាវជ្រាវពីកម្លាំងនគរបាលបានសម្ភាសន៍សន្តិសុខដែលធ្វើការជាមួយគ្នាបានអោយដឹងថា នៅវេលាម៉ោង៥និង០០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះខាងលើបានប្រាប់ថាចុះទៅបត់ជើងនៅជាន់ទី៦ក្រោយមកទើបបានដឹងថាជនរងគ្រោះបានចងកសំលាប់ខ្លួន។ រួចក៍បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង និងការពិនិត្យស្លាកស្នាម សមត្ថកិច្ច ឃើញថាសពមានសភាព ទន់ ភ្នែកនៅបើក មាត់បិទ និងក្រចកដៃ-ជើងមានពណ៍ស្វាយ គ្រប់សារពាង្គកាយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គល់ឡើយ។

នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ «ផ្អែកតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្រ្ត សមត្ថកិច្ចអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ការធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួន ពិតប្រាកដមែន»។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិខ្នរបស់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រៅពីច្រានចោលព័ត៌មានដែលថាមានការសម្លាប់មនុស្សនេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏ព្រមានស្រាវជ្រាវរកជនដែលផ្សព្វផ្សាយនោះអោយមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក