ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៧ ខែមីនា បានអនុញ្ញាតឱ្យប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation) លោក David D. Arnold ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោក David D. Arnold បានគោរពជម្រាបជូនសម្តេចតេជោ អំពីសកម្មភាពរបស់អង្គការ Asia Foundation នៅកម្ពុជា ដែលបច្ចុប្បន្ន កំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹងនិងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា។

ក្នុងន័យនេះ លោក David បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ Asia Foundation ដែលញ៉ាំងឱ្យអង្គការ Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេល ៤០ឆ្នាំជាងកន្លងមកនេះ និងបានថ្លែងអំណរគុណអង្គការ Asia Foundation ជាមួយនឹងការលើកទឹកចិត្តឱ្យអង្គការនេះ បន្តការងារផង និងស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ19 នឹងពេលដែលកម្ពុជា កំពុងតែបើកសេដ្ឋកិច្ចឡើងវិញ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក