ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោមិនអនុញ្ញាតឱ្យកុមារកម្ពុជាអត់បាយនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ប្រធានអង្គការ SOS-KDI អន្តរជាតិលោក DEREJI WORDOFA ថានៅលើពិភពលោកមិនមានប្រទេសណាដែលរងគ្រោះខ្លាំងជាងគេដូចកម្ពុជានោះទេ តែទោះជាយ៉ាងណាកម្ពុជាមិនអនុញ្ញាតឱ្យកុមារកម្ពុជាអត់បាយនោះទេ គឺត្រូវស្វែងរកជំរក និងការផ្គត់ផ្គង់ដល់ពួកគេ។

ថ្លែងក្នុងជំនួបជាមួយលោក DEREJI WORDOFA នៅទីស្ដីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តនូវភាពជាដៃគូជាមួយអង្គការ SOS។ សម្ដេចថាចំណងទាក់ទង ២០ឆ្នាំជាមួយអង្គការនេះ មិនមានការថយចុះដែលបានបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូររវាងអង្គការនិងរាជរដ្ឋាភិបាល។ សម្ដេចគាំទ្រដល់ការងាររបស់អង្គការ និងបានប្រាប់ថារដ្ឋាភិបាលកម្ពុជាបានចាត់ទុកកុមារជាអទិភាពផងដែរដោយថារដ្ឋាភិបាលនិងធ្វើយ៉ាងណាដើម្បីបំពេញដល់សេចក្ដីត្រូវការរបស់កុមារ។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «សម្ដេចតេជោបានមានប្រសាសន៍ថានៅលើពិភពលោកយើងនេះមិនមានប្រទេសណាដែលរងគ្រោះខ្លាំងជាងគេដូចកម្ពុជានោះទេ តែទោះជាយ៉ាងណាក៏ដោយកម្ពុជាមិនអនុញ្ញាតឱ្យកុមារកម្ពុជាអត់បាយនោះទេ។ ការិយាល័យល្អមិនមែនជាអាទិភាពរបស់កម្ពុជាសម្រាប់មន្ត្រីកម្ពុជាទេ ក៏ប៉ុន្ដែជំរកនិងសេចក្ដីត្រូវការរបស់កុមារទេដែលជាអទិភាពរបស់កម្ពុជា»។

សម្ដេចតេជោ បានឯកភាពលើការងាររបស់អង្គការ SOS ធ្វើយ៉ាងណាឱ្យកុមារដែលបានស្នាក់នៅភូមិកុមាររបស់អង្គការអាចចេញទៅប្រឡូកក្នុងសង្គមដោយមានចំណេះវិជ្ជាអាចរកការងារ និងបម្រើការងារតាមក្ដីសុបិន្តរបស់ពួកគាត់។

ប្រធានអង្គការ SOS-KDI អន្តរជាតិលោក DEREJI WORDOFA បានជម្រាបអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យអង្គការ SOS ធ្វើជាដៃគូជាមួយរដ្ឋាភិបាល និងបានគាំទ្រដំណើរការប្រទេសនេះជាង២០ឆ្នាំមកក្នុងការបំពេញបេសកម្មជួយដល់កុមារ និងផ្ដល់ជូននូវក្ដីស្រលាញ់ និងជាពិសេសគឺការអប់រំដើម្បីជួយដល់កុមារទាំងនោះឱ្យប្រែក្លាយសុបិន្តរបស់គេក្លាយជាការពិត។ លោកបានប្ដេជ្ញាចំពោះសម្ដេចតេជោថា អង្គការរបស់លោកនឹងខិតខំបន្ថែមទៀតដើម្បីជួយដល់កុមារឱ្យកាន់តែច្រើនឡើង។

កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ក្នុងខេត្តព្រៃវែង ដែលជាភូមិទី៧ហើយនៅកម្ពុជាសម្រាប់ជួយដល់កុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល និងកុមារដែលមានការថែទាំងមិនសមរម្យ។ ថ្លែងក្នុងពិធីនោះសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការកាប់សម្លាប់ក្រោមរបបខ្មែរក្រហម និងសង្គ្រាមដែលធ្វើឱ្យកុមារកម្ពុជាជាច្រើនធ្លាក់ខ្លួនជាកុមារកំព្រានាពេលនោះ ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ដើម្បីជួយដល់កុមារឱ្យបានរីកចំរើនដល់បច្ចុប្បន្ន។ ថ្វីត្បិតតែបច្ចុប្បន្នបញ្ហាក្មេងកំព្រាដោយសារសង្គ្រាមលែងមានក្ដីតែរដ្ឋាភិបាលនៅតែបន្តជួយដល់កុមារដែលជាធនធានថ្មីជាបន្តទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក