ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UN អង្គាសប្រាក់ជាង ៤ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហារអត់ឃ្លាននៅប្រទេសយ៉េមែន

អន្តរជាតិ៖ អង្គការសហប្រជាជាតិ ស្វែងរកការរៃអង្គាសប្រាក់បានជាង ៤ពាន់លានដុល្លារនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃពុធសម្រាប់ប្រទេសយេម៉ែនដែលកំពុងញ៉ាំញីដោយសង្រ្គាម ខណៈកម្លាំងមនុស្សធម៌បានមើលឃើញថាការផ្តល់មូលនិធិជាសកលបានងាកទៅរកវិបត្តិនៅអ៊ុយក្រែន។

ស្ថាប័នអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ១៧លាននាក់នៅក្នុងប្រទេសយេម៉ែនត្រូវការជំនួយស្បៀងអាហារ ហើយនេះអាចកើនឡើងដល់ ១៩លាននាក់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

មន្ត្រីក្រសួងការបរទេសស៊ុយអែតលោក Carl Skau បាននិយាយថា៖ «ខណៈពេលដែលអ៊ុយក្រែនរកជំនួយជាបន្ទាន់របស់យើងនៅពេលនេះ ហើយយើងក៏មិនអាចទម្លាក់ចោល និងមិនខ្វល់លើវិបត្តិផ្សេងទៀតបានទេ»។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានប្រាប់សន្និសីទសារព័ត៌មានដូចគ្នាថា ភ្នាក់ងារជំនួយត្រូវបានបង្ខំឱ្យកាត់បន្ថយជំនួយអាហារ សុខភាព និងជំនួយសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសយេម៉ែន ដែលសេដ្ឋកិច្ចមូលដ្ឋានប្រទេសនេះបានដួលរលំនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ។

គាត់បាននិយាយថា៖ «ការឆ្លើយតបនៅឆ្នាំនេះជំនួយជិត ៤,៣ពាន់លានដុល្លារត្រូវបានផ្តល់»។

កម្មវិធីស្បៀងអាហារពិភពលោកបានព្រមានកាលពីថ្ងៃចន្ទថា ប្រសិនបើគ្មានការផ្តល់មូលនិធិថ្មីច្រើនទេ ភាពអត់ឃ្លាន និងទុរ្ភិក្សនឹងកើតឡើង។ ថវិកាម្ចាស់ជំនួយក៏កាន់តែតិចតួចដោយជំងឺរាតត្បាត វិបត្តិអាហ្វហ្គានីស្ថាន និងឥឡូវនេះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក