ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនតៃកុងឡានម្នាក់ដឹកពលរដ្ឋ១៣នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យ៖ សមត្ថកិច្ចព្រំដែនបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់បម្រុងដឹកពលរដ្ឋចំនួន ១៣នាក់លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវលំក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថាប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃមានចំនួន ១៣នាក់ ក្នុងនោះស្រី ៥នាក់ កុមារ ១នាក់ ត្រូវបានឃាត់ខ្លួនជាមួយរថយន្ដ ១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកកលេខ ២B -៣៤៤៣ ដែលមានអ្នកបើកបររថយន្តអាយុ ៤០ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនពលរដ្ឋចំនួន ១៣នាក់ទៅមណ្ឌលចត្ដាឡីស័ក ចំណែកតៃកុងរថយន្ដបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក