ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តព្រះសីហនុសង្ឃឹមថាតំបន់កសិឧស្សាហកម្មរបស់ឧកញ៉ា ម៉ុង ឬទ្ធី នឹងក្លាយជាតំបន់ដែលមានសក្ដានុពលមួយនាពេលខាងមុខ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានកោតសរសើរអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើវិស័យកសិឧស្សាហកម្ម និងបានជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើនៅក្នុងស្រុកផ្ទាល់។ លោកយល់ថាទៅថ្ងៃខាងមុខតំបន់ឧស្សាហកម្មរបស់លោក ម៉ុង ឬទ្ធី និងក្លាយជាតំបន់ដែលមានសក្កានុពលទាំងការវិនិយោគ និងអភិវឌ្ឍន៍។

ថ្លែងក្នុងពេលចុះពិនិត្យការអភិវឌ្ឍន៍ក្នុងតំបន់កសិឧស្សាហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូរបស់លោក ម៉ុង ឬទ្ធី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក គួច ចំរើន បានថ្លែងថាការអភិវឌ្ឍលើវិស័យកសិឧស្សាហកម្មក្នុងតំបន់នេះ និងបានជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើថែមទាំងបានជួយសាងសង់សាលារៀនសម្រាប់សិស្សានុសិស្សបានរៀនសូត្របង្កើនធនធានមនុស្ស និងធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែមានជីវភាពល្អប្រសើរ។ លោកសង្ឃឹម និងជឿជាក់ថា នៅពេលខាងមុខតំបន់នេះ នឹងក្លាយជាតំបន់ដែលមានសក្តានុពលលើការវិនិយោគ និងអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ។

ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាឬទ្ធី៥ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានចុះសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មករ ក្នុងតំបន់អភិវឌ្ឍកសិឧស្សាហកម្ម ម៉ុង ឫទ្ធី ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក