វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនជាតិរៀតណាមននិងខ្មែរ ៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានឱ្យដឹងថាជនសង្ស័យចំនួន ៣នាក់ (ស្រី០២) ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ជិតកន្លះគីឡូ។

លោកបានឱ្យដឹងថា ជនសង្ស័យមានស្ត្រីនាក់ដែលម្នាក់អាយុ ៣៧ឆ្នាំជាជនជាតិវៀតណាម មុខរបរលក់នំបញ្ចុក និងម្នាក់ទៀតអាយុ ៤០ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរលក់ចាប់ហួយ ខណៈបុរសជាជនជាតិវៀតណាមម្នាក់ទៀតដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការផងដែរនោះមានអាយុ ៤៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំនុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន ៤៧កញ្ចប់ទម្ងន់ ៤៨៤,៨៩ក្រាមថ្លឹងទាំងសំបក ខ្សៀរជក់ចំនួន ១ ទូរសព្ទ័ ៤គ្រឿង ជញ្ជីង ១ ម៉ូតូ ១ ប្រាក់ដុល្លារ ៤៨០ដុល្លារ និងថង់ខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ខាងលើ រូមនិងវត្តុតាង ត្រួវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក