ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការពិភពលោកបញ្ជាឱ្យរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាបន្ទាន់

អន្តរជាតិ៖ តុលាការកំពូលរបស់អង្គការសហប្រជាជាតិដែលដោះស្រាយជម្លោះរវាងរដ្ឋនៅថ្ងៃពុធ ទី១៦ ខែមីនា បានបញ្ជាឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការព្រួយបារម្ភកាន់តែខ្លាំងចំពោះការប្រើប្រាស់កម្លាំងរបស់ទីក្រុងម៉ូស្គូ។ ចៅក្រមបានបន្ថែមថា រុស្ស៊ីក៏ត្រូវតែធានាថាកងកម្លាំងផ្សេងទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឬគាំទ្រដោយទីក្រុងម៉ូស្គូមិនគួរបន្តប្រតិបត្តិការយោធាឡើយ។

អ៊ុយក្រែនបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិភ្លាមៗបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយនិយាយថា ការផ្ដល់ហេតុផលរបស់រុស្ស៊ីដែលថាខ្លួនកំពុងធ្វើសកម្មភាពដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅភាគខាងកើតអ៊ុយក្រែនគឺគ្មានមូលដ្ឋាន។

បន្ថែមពីលើការជជែកវែកញែកអំពីហេតុផលសម្រាប់ការលុកលុយនេះ ក្រុងគៀវក៏បានស្វែងរកវិធានការបណ្តោះអាសន្ន គ្រាអាសន្នប្រឆាំងនឹងរុស្ស៊ីដើម្បីបញ្ឈប់អំពើហិង្សា ។

ប្រទេសាំរុស្ស៊ីបាននិយាយថា ខ្លួនបានរំលងសវនាការនៅ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក ដោយមើលឃើញពីភាពមិនសមហេតុផលជាក់ស្តែងនៃបណ្តឹង។ ក្រោយមកបានដាក់ឯកសារជាលាយលក្ខណ៍អក្សរដោយលើកហេតុផលថាតុលាការមិនគួរដាក់វិធានការណាមួយទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា៖ «នេះគ្រាន់ជាសកម្មភាពយោធាពិសេសដែលត្រូវការ ដើម្បីការពារមនុស្សដែលត្រូវបានទទួលរងនូវការគំរាមកំហែង និងការប្រល័យពូជសាសន៍»។

ប្រធានតុលាការយុត្តិធម៌អន្តរជាតិ លោក Joan Donoghue បាននិយាយថា៖ «រុស្ស៊ីត្រូវផ្អាកជាបន្ទាន់នូវប្រតិបត្តិការយោធាដែលខ្លួនបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើទឹកដីអ៊ុយក្រែន។ […] រុស្ស៊ីត្រូវធានាថាកងយោធា ឬអង្គភាពប្រដាប់អាវុធ មិនចាត់វិធានការណាមួយក្នុងប្រតិបត្តិការយោធាបន្ថែមទៀតឡើយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក