ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដើម្បីទប់ស្កាត់ជំងឺកូវីដបានមកដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនចំនួន ១២រូប ដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បានមកដល់រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសរយៈពេល ៦០ថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។

នារសៀលថ្ងៃទី១៦ ខែមីនា រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោក អឿន បូរារ័ត្នន៍ និង ប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Wu Guoquan បានអញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តខាងលើមានសមាជិកចំនួន ១២រូប ដែលត្រូវបានជ្រើសរើសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិននៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេលើសកលលោកដែលភាគីចិនបានចាត់បញ្ជូនមកកាន់ក្រៅប្រទេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។

ក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈរយៈពេល ៦០ថ្ងៃដោយផ្អែកលើខ្លឹមសារដែលបានព្រមព្រៀងដោយរដ្ឋាភិបាលចិននិងកម្ពុជា ដើម្បីសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក