ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារឱ្យអតីតបុគ្គលិកណាហ្គាវើលដ៍ ៣នាក់ដកពាក្យបណ្តឹងជាមុនសិនមុននឹងជួយឱ្យបាននៅក្រៅឃុំ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៣នាក់អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នពេលឆាប់ៗនេះ ប៉ុន្តែតម្រូវឱ្យបុគ្គលទាំង ៣នាក់នោះដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ជាមុនសិន។

នៅក្នុងសេចក្តីបំភ្លឺចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការងារឱ្យដឹងអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ៣នាក់ រួមមានឈ្មោះលោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និង លោក សៅ សម្បត្តិ បានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំជួយផ្ដល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅក្រៅឃុំជាបណ្ដោះអាសន្នដើម្បីបានចូលរួមស្វែងរកដំណោះស្រាយនិងឈានទៅបញ្ចប់វិវាទការងារ។

ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ដូចដែលក្រសួងបានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និងបានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្រប តាមនីតិវិធីច្បាប់រួចហើយដែរ។ ប៉ុន្តែ មេធាវីរបស់អតីតបុគ្គលិកទាំង ៣នាក់ មានការយឺតយ៉ាវក្នុងការដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ «ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីតាមផ្លូវច្បាប់»។

ដូច្នេះ ដើម្បីអាចអនុវត្តតាមនីតិវិធីតាមផ្លូវច្បាប់ក្នុងការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន អតីតបុគ្គលិកទាំង ៣នាក់ និងមេធាវីតំណាងត្រូវផ្តល់ការសហការនិងដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ជាមុនសិន។ ដោយឡែក នៅព្រឹកនេះអតីតបុគ្គលិកទាំង ៣នាក់កំពុងស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍។

ដូចនេះតាមនីតិវិធីច្បាប់ ក្រសួងរំពឹងថាអតីតបុគ្គលិកទាំង ៣នាក់អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នពេលឆាប់ៗនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក