ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកដែលមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញនឹងត្រូវអនុញ្ញាតចូលកម្ពុជាដោយពុំចាំបាច់មានលក្ខខណ្ឌតម្រូវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បញ្ជាក់ថាបើទោះបីជារដ្ឋាភិបាលសម្រេចលុបចោលការតម្រូវឲ្យមានការធ្វើតេស្ត PCR បញ្ចាក់អវិជ្ជមានកូវីដ-១៩ ៧២ម៉ោងមុនចូលកម្ពុជា និងបញ្ឈប់ការធ្វើតេស្តរហ័សក្ដីក៏ប៉ុន្តែអ្នកទេសចរនៅតែត្រូវបង្ហាញនូវប័ណ្ណវ៉ាក់សាំងរបស់ខ្លួននៅពេលដែលចូលដល់ប្រទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមីនា ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅពេលមកដល់កម្ពុជា ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗទៀត ត្រូវបង្ហាញវិញ្ញាបនបត្រ ឬឯកសារ ច្បាស់លាស់ បញ្ជាក់ការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់អ្នកធ្វើដំណើរដែលពុំទាន់ចាក់វ៉ាក់សាំងដួសមូលដ្ឋានពេញលេញ អាចទទួលបានការលើកលែង និងការសម្រួលខាងលើ ផងដែរ តែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរ មានសមត្ថកិច្ច។

ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យធ្វើតេស្តរហ័ស ដោយខ្លួនឯង មុនពេល ឬពេលមកដល់ និងអំឡុងពេលនៃការស្នាក់នៅកម្ពុជា និងតម្រូវឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធាន សុខាភិបាល ៣កុំ ពាការពារ ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (Standard of Operating Procedures - SOPs) ដែលបានដាក់ចេញ និងអនុវត្តដោយក្រសួងទេសចរណ៍ តាមគ្រប់ប្រភេទសេវាកម្មទេសចរណ៍ទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក