ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រញ្ជួយដីបានវាយប្រហារទីក្រុងតូក្យូ និងភាគឦសានរបស់ប្រទេសជប៉ុន

អន្តរជាតិ៖ ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធ ដោយបានអង្រួនអគារនានានៅឆ្ងាយដូចជាទីក្រុងតូក្យូ ដែលធ្វើឱ្យដាច់ចរន្តអគ្គីសនីប្រើប្រាស់ ហើយហេតុការណ៍នេះបានរំលឹកឡើងវិញនូវការចងចាំពីការរញ្ជួយដីកាលពី ១១ឆ្នាំមុននៅប្រទេសជប៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា រញ្ជួយដីបានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្ត Fukushima ដែលមានចម្ងាយប្រហែល ២៧៥ គីឡូម៉ែត្រភាគឦសាននៃទីក្រុងតូក្យូ និងក្នុងជម្រៅ ៦០គីឡូម៉ែត្រ។

អាជ្ញាធរបាននិយាយថា សំលេងប្រកាសអាសន្នបានបន្លឺនៅឯរោងចក្រ Fukushima Daiichi ហើយអាជ្ញាធរបានបន្ថែមថាពួកគេកំពុងពិនិត្យមើលស្ថានភាព។

រោងចក្រនេះផងដែរធ្លាប់ត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងបន្ទាប់ពីរលកយក្សស៊ូណាមិក្នុងខែមីនា ឆ្នាំ ២០១១។

លេខាធិការខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយថា "ទាក់ទងនឹងការខូចខាតដល់កន្លែងនុយក្លេអ៊ែរ មិនទាន់មានភាពមិនប្រក្រតីណាមួយត្រូវបានគេកំណត់អត្តសញ្ញាណនៅរោងចក្រថាមពលនុយក្លេអ៊ែរ Onagawa និង Fukushima No.2 នៅឡើយទេ។ យើងកំពុងពិនិត្យមើលស្ថានភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima No.1"។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូបាននិយាយថា បន្ទាប់គ្រោះរញ្ជួយដី គ្រួសារប្រហែល ២លានគ្រួសារគ្មានថាមពល រួមទាំងនៅក្នុងរដ្ឋធានី ហើយថាខ្លួនកំពុងពិនិត្យមើលស្ថានភាពរបស់ម៉ាស៊ីនរ៉េអាក់ទ័រនៅ Fukushima និងរោងចក្រផ្សេងទៀត នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NHK ។

អាជ្ញាធរក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ដែលមានកម្ពស់រហូតដល់ ១.៣ហ្វីត ដោយមានទូរទស្សន៍សាធារណៈ NHK រាយការណ៍ពីរលក ៨អ៊ីញនៅកន្លែងខ្លះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក