ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់ដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរដើម្បីសម្រាលបន្ទុកសាំងឡើងថ្លៃ

ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាសាំងឡើងថ្លៃគឺបានកើតឡើងនៅទូទាំងពិភពលោកមិនមែនតែនៅកម្ពុជានោះទេ។ សម្ដេចថាបញ្ហានេះបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបានបញ្ឈប់ការនាំចូលប្រេងសាំងពីប្រទេសរុស្ស៊ី ដែលនឹងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

សម្ដេចប្រាប់ដល់ពលរដ្ឋឱ្យកាត់បន្ថយការធ្វើដំណើរ ឬប្រើប្រាស់ការធ្វើដំណើររួមគ្នាដើម្បីកាត់បន្ថយការចំណាយលើបន្ទុកសាំង។

សម្ដេចតេជោមានប្រសាសន៍ថា៖ «សាំងឡើងថ្លៃសូមកុំជេរហ៊ុនសែនអី! រឿងហ្នឹងវាជារឿងសភាពការអន្តរជាតិដែលបានកើតឡើង។ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន វាបានបង្កើតជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកលហើយ។ […] ដំណោះស្រាយអាចមាន យើងកាត់បន្ថយការធ្វើដំណើរខ្លះ ឧទាហរណ៍ថា ការធ្វើដំណើរដែលធ្លាប់ទៅឡានពីរយើងធ្វើដំណើរតាមឡានមួយទៅ វាក៏ធូរស្រាលបន្ដិចដែរ។ ប៉ុន្ដែរអ៊ូរនៅតែរអ៊ូរថាសាំងឡើងថ្លៃក៏ប៉ុន្ដែស្ទះឡានពេញតែផ្លូវ។ តែធ្វើមិចអាហ្នឹងវាជាតម្រូវការ ខ្ញុំអត់ធ្វើការរារាំងបានទេ» ។

យោងតាមការកំណត់តម្លៃប្រេងឥន្ធនៈនៅកម្ពុជាចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា តម្លៃសាំងធម្មតាមានតម្លៃ ៥ ៣០០រៀលក្នុងមួយលីត្រ និង ៥ ៣០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះមានការកើនឡើង ៥០០រៀលបើធៀបនឹងតម្លៃចាស់៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក