ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា កម្ពុជាជាប្រទេសក្រតែចាក់វ៉ាក់សាំងបានជាង ៩២% នៃប្រជាជនសរុប ដែលកាលពីមុនមានអ្នកលើកឡើងពីប្រព័ន្ធសុខាភិបាលខ្សោយនោះ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចបានលើកឡើងថា ប្រទេសដែលអួតអាងពីប្រព័ន្ធសុខាភិបាលខ្លាំង ហើយមិនបង្អាប់ប្រទេសប្រព័ន្ធសុខាភិបាលខ្សោយ ពេលនេះយើងចាក់វ៉ាក់សាំងបានក្នុងចំនួនច្រើន។
សម្តេចក៏លើកឡើងដែរថា កម្ពុជាសម្រេចលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ហើយអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។
ក្នុងឱកាសនោះផងដែរ សម្តេចក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យខ្ជាប់ខ្ជួន៕
PHOTO: EAC NEWS