ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់ដល់អ្នកវិភាគដែលថាការពន្យាពេលប្រជុំអាស៊ាន-អាមេរិកថាមកពីប្រធានអាស៊ានឱ្យទៅសិក្សាកិច្ចការអាស៊ានឡើងវិញ

ព្រៃវែង៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថាការពន្យារពេលប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក មិនមែនដោយសារប្រធានអាស៊ានដែលអ្នកវិភាគមួយចំនួនបានវិភាគនោះទេ ដោយថាការពន្យាពេលនេះដោយសារសមាជិកអាស៊ាន និងអាមេរិកសុទ្ធតែមានកិច្ចការរវល់រៀងខ្លួន និងថាប្រធានអាស៊ានមានសិទ្ធិត្រឹមឱ្យយោបល់ប៉ុណ្ណោះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគមួយចំនួនគ្មានចំណេះដឹងពីអាស៊ាននោះទេ ដោយឱ្យពួកគេទៅសិក្សាពីកិច្ចការអាស៊ានឡើងវិញមិនមែនអ្វីក៏ដោយជាការសម្រេចរបស់ប្រធានអាស៊ាននោះទេ។

សម្ដេចតេជោថ្លែងថា៖ «អ្នកដែលធ្វើការសម្របសម្រួលរវាងអាស៊ាននិងអាមេរិក គឺប្រទេសឥណ្ឌូណេស៊ី អញ្ចឹងតួនាទីក្នុងការសម្របសម្រួលពេលវេលាប្រជុំរវាងអាមេរិកនិងអាស៊ាន គឺជាតួនាទីរបស់ឥណ្ឌូនេស៊ី។ អាមេរិកប្រកាសថ្ងៃ២៨ និង២៩ គឺនៅពេលដែលឥណ្ឌូនេស៊ីអត់ទាន់បានធ្វើការសម្របសម្រួលសមាជិកអាស៊ានទេ! ដល់ពេលឥណ្ឌូនេស៊ីធ្វើការជាមួយសមាជិកអាស៊ានមានប្រទេស៤ ដែលមិនអាចចូលរួមបាន តែក៏មានប្រទេសខ្លះសុំឱ្យប្រជុំថ្ងៃ២៦ និង២៧ ខែមីនា ជំនួសវិញ។ តែអាមេរិកបានផ្ដល់ចម្លើយមកវិញថាមិនអាចប្រជុំបានទេ។ អញ្ចឹងភាគីទាំងពីរស្នើលើពេលវេលាសិនដើម្បីធ្វើការសម្របសម្រួលតាមក្រោយ» ។

កាលពីថ្ងៃទី១០ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានប្រាប់អ្នកយកព័ត៌មានថាកិច្ចប្រជុំពិសេសអាស៊ានអាមេរិកត្រូវបានលើកពេលពីចុងខែមីនា ទៅថ្ងៃក្រោយវិញដោយមិនទាន់កំណត់ថ្ងៃខែណាជាក់លាក់នៅឡើយទេ។ លោកបញ្ជាក់ថាការលើកពេលនេះគឺដោយសារតែមេដឹកនាំអាស៊ានមួយចំនួនមានការរវល់រៀងខ្លួននៅថ្ងៃដែលគ្រោងទុក៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក