ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសកម្ពុជាបោះជំហានឆ្ពោះទៅកាន់ការរស់នៅក្នុងប្រក្រតីភាពថ្មីសំដៅជំរុញទេសចរណ៍បន្ថែម

ភ្នំពេញ៖ ក្នុងពេលដែលប្រទេសមួយចំនួនក្នុងតំបន់នៅមិនទាន់បើកព្រំដែនរបស់ខ្លួនទទួលអ្នកដំណើរបរទេសឡើងវិញនោះ។ នៅកម្ពុជាបានបោះជំហានមួយជំហានទៀតទៅកាន់ការលុបចោលទាំងស្រុងនៅលក្ខខណ្ឌតម្រូវឲ្យបង្ហាញវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ-១៩ និងបញ្ឈប់ការធ្វើតេស្តរហ័សលើអ្នកដំណើរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែមីនា មន្ត្រីក្រសួងសុខាភិបាលតាមចំណារឯកភាពរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា។ លើសពីនោះក៏លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាផងដែរ។ ដែលបានន័យថាគ្មានលក្ខខន្តតម្រូវឲ្យធ្វើតេស្តណាមួយទៀតទេចាប់ពីថ្ងៃទី១៧ ខែមីនានេះតទៅ។

ទោះជាយ៉ាងណាក្រសួងលើកទឹកចិត្តឱ្យអ្នកដំណើរធ្វើតេស្តរហ័សដោយខ្លួនឯង និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងពេលមកដល់កម្ពុជា។

បន្ថែមលើពីនោះ រាជរដ្ឋាភិបាលកម្ពុជាក៏អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់ អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកផងដែរ។

សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចដដែល។

នេះជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជាបន្ទាប់ពីបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក