លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ធនាគារពិភពលោកបេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាសុីខាងកេីត និងប៉ាសុីហ្វិក លោកស្រី Manuela V. Ferro បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាធានាគារពិភពលោកនឹងនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកស្រីបានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅទីស្ដីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានឲ្យអ្នកសារព័ត៌មានដឹងថា៖ «គាត់បានជម្រាបដល់សម្ដេចតេជោនិងការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងស្អិតរមួតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ហើយក៏បានអះអាងអំពីជំហរច្បាស់លាស់អូនឯងល្អរបស់ធនាគារពិភពលោកក្នុងការគាំទ្ររដ្ឋាភិបាលនៅជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបាននូវជាប្រទេសសម្រេចនូវចំណូលមធ្យមកម្រិតខ្ពស់»។

សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់ធនាគារពិភពលោកដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អកន្លងមកដល់កម្ពុជា និងថាធនាគារនេះអាចបន្តធ្វើឱ្យកម្ពុជាកាន់តែប្រសើរឡើងថែមទៀតដោយជំរុញភាពជាដៃគូកាន់តែខ្លាំងឡើងនិងជំរុញរាល់គម្រោងនានាដល់ការអភិវឌ្ឍន៍កម្ពុជា។

ធនាគារពិភពលោក បានកត់សម្គាល់ថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឈានទៅទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមទាបក្នុងឆ្នាំ២០១៥ ហើយមានប្រាថ្នាថានឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។ ដោយមានវិស័យនាំចេញសម្លៀកបំពាក់និងទេសចរណ៍ជាអ្នកនាំមុខ សេដ្ឋកិច្ចរបស់កម្ពុជារក្សាបានកំណើនជាមធ្យម ៨ភាគរយក្នុងមួយឆ្នាំ រវាងឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ដែលដាក់ប្រទេសនេះក្នុងចំណោមប្រទេសដែលសេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក