ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសនូវែលសេឡង់ បើកព្រំដែនទទួលភ្ញៀវឡើងវិញមុនការគ្រោងទុក

អន្តរជាតិ៖ ប្រទេសនូវែលសេឡង់បានប្រកាសនៅថ្ងៃពុធ ទី១៦ ខែមីនា ថាខ្លួននឹងបើកព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរមួយចំនួនលឿនជាងការព្យាករណ៍ ដោយសង្ឃឹមថាលំហូរនៃភ្ញៀវទេសចរនឹងជំរុញសេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Jacinda Ardern បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រជាជនអូស្ត្រាលីដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនអាចធ្វើដំណើរទៅប្រទេសនូវែលសេឡង់ចាប់ពីថ្ងៃទី១២ ខែមេសា ហើយបន្ទាប់មកចាប់ពីថ្ងៃទី១ ឧសភា អ្នកទេសចរមកពីប្រទេសលើកលែងទិដ្ឋាការដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងអាចទៅទស្សនាបានផងដែរ។

ព្រំដែនមិនត្រូវបានគេរំពឹងថានឹងបើកឡើងវិញយ៉ាងពេញលេញទេរហូតដល់ខែតុលាក្រោមផែនការបច្ចុប្បន្ន ប៉ុន្តែលោកស្រី Ardern បាននិយាយថាវាអាចនឹងលឿនជាការគ្រោងទុក។

លោកស្រី Ardern បាននិយាយថា អ្នកទេសចរណ៍ទាំងអស់ត្រូវតែចាក់វ៉ាក់សាំង និង ធ្វើតេស្តអវិជ្ជមាន COVID-19 មុនពេលចេញដំណើរ ហើយនឹងត្រូវបានធ្វើតេស្តនៅពេលមកដល់ ហើយធ្វើតេស្តម្តងទៀតនៅថ្ងៃទីប្រាំមួយគិតត្រឹមថ្ងៃមកដល់របស់ពួកគេនៅក្នុងប្រទេសនូវែលសេឡង់ ប៉ុន្តែមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក