ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី

អន្តរជាតិ៖ អាកាសធាតុដ៏អាក្រក់បង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរដល់ភូមិជាច្រើននៅក្នុងស្រុក Kerek ខេត្ត East Java បណ្តាលឱ្យមានការខូចខាតជាច្រើន។ ជំនន់ទឹកភ្លៀងនេះបានបង្កឱ្យ សត្វពាហនៈចំនួន ១៧៨ ក្បាល គោ ៣ ក្បាល ពពែ ៥ ក្បាល ជ្រូក ២០ និងមាន់ ១៥០ ក្បាល បានបាត់បង់ បន្ទាប់ពីទឹកបានស្រកនៅក្នុងសហគមន៍កសិកម្មនៅ Banggai Regency មួយថ្ងៃមុនពេលទឹកជំនន់។

រថយន្តមួយគ្រឿងត្រូវបានចរន្តទឹកជំនន់អូសចូលទន្លេ ខណៈផ្ទះ៨ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលលិចទឹកដល់សហគមន៍ក្រោមទឹកកម្ពស់៤តឹក។

ប្រធានមជ្ឈមណ្ឌលទិន្នន័យគ្រោះមហន្តរាយ ព័ត៌មាន និងទំនាក់ទំនងនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី លោក Abdul Mugari បាននិយាយថា មានភូមិចំនួនប្រាំមួយ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗ។

ប្រជាពលរដ្ឋម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ ខណៈពេលនេះមន្ត្រីជំនាញបានជម្លៀសអ្នកស្រុកដែលរងផលប៉ះពាល់។

លោក Muhari បានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយព្រមានអ្នកស្រុកឱ្យប្រុងប្រយ័ត្នខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក