ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា កម្ពុជាសម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាសម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលបានបង្កើតនូវភាពស៊ាំសហគមរឹងមាំពិតប្រាកដមួយ និងការគ្រប់គ្រងបានល្អពីកម្រិតហានិភ័យលើសុខភាពសាធារណៈ ទោះបីការឆ្លងរាលដាលក្នុងសហគមន៍នៅតែបន្តកើតមាន។

ការអះអាងនេះធ្វើឡើងនៅក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងសុខាភិបាល។

លោកលើកឡើងថា ចាប់តាំងពីកម្ពុជាបានរកឃើញករណីឆ្លងដំបូង រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ យន្តការ និងវិធានការចាំបាច់នានា ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការចម្លងរាតត្បាតនៃកូវីដ-១៩ នៅក្នុងសហគម ជាពិសេសសម្រាប់ការស់នៅ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញជាជំហានៗតាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា កម្ពុជាបានសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៨ខែមុនគោលដៅគ្រោងទុក ទៅលើក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះមន្ត្រីរាជការបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំពុះពារឧបសគ្គ និងការលំបាកនានា បម្រើប្រជាពលរដ្ឋ និងបានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រ និងកិច្ចសហការពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ការចូលរួមយ៉ាងសកម្មពីសហគម និងភាពជាដៃគូជាមួយផ្នែកឯកជន ការគាំទ្រ ថវិកា និងបច្ចេកទេស ពីដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល និងវឌ្ឍនភាព វិស័យផ្សេងទៀត បានរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលក្នុងឆ្នាំ២០២១ ជាពិសេសការខិតខំប្រឹងប្រែងរួម និងកៀងរគរធនធានដែលមាន ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក