ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឥណ្ឌាកំពុងពិនិត្យប្រព័ន្ធសព្វាវុធឡើងវិញបន្ទាប់ច្រលំដៃបាញ់មីស៊ីលចូលប៉ាគីស្ថាន

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែមីនាថា ឥណ្ឌាកំពុងពិនិត្យឡើងវិញនូវនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ខ្លួនសម្រាប់ប្រព័ន្ធសព្វាវុធ ហើយនឹងជួសជុលនូវចំណុចខ្វះខាតណាមួយ បន្ទាប់ពីបានបាញ់បង្ហោះកាំជ្រួចដោយចៃដន្យចូលទៅក្នុងប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌាកាលពីថ្ងៃអង្គារ ទី១៥ ខែមីនា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh បានប្រាប់សភាថា កាំជ្រួចមីស៊ីលនេះ ត្រូវបានបាញ់នៅម៉ោងប្រហែល ៧យប់កាលពីថ្ងៃពុធ ទី៩ ខែមីនា ក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំនោះ បានធ្លាក់ចូលដីប៉ាគីស្ថាន ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ នេះបើតាមរដ្ឋមន្ត្រី Rajnath Singh បានប្រាប់សភា។

លោក Singh បានបន្ថែមថា ប្រព័ន្ធសុវត្ថិភាព សម្រាប់ប្រព័ន្ធអាវុធរបស់ប្រទេសគឺជា "អាទិភាពខ្ពស់បំផុត" ហើយការខ្វះខាតណាមួយត្រូវតែ "កែតម្រូវជាបន្ទាន់" ។

អ្នកនាំពាក្យការិយាល័យបរទេសរបស់ប្រទេសប៉ាគីស្ថាន ដែលបានស្វែងរកការស៊ើបអង្កេតរួមគ្នាលើឧប្បត្តិហេតុនេះ បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីឥណ្ឌា។ ប្រទេសប៉ាគីស្ថានបានទាមទារការបំភ្លឺពីទីក្រុងញូវដែលីជុំវិញ ការបាញ់មីស៊ីលដោយចៃដន្យ ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យជួយរក្សាស្ថិរភាពក្នុងតំបន់។

ទោះបីជាភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានបានស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ អ្នកជំនាញខាងយោធាពីមុនបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់រវាងរដ្ឋទាំងពីរផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក