អាល់កុលក្លែងក្លាយ៥៨លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញនៅផ្សារតាខ្មៅចាស់ និងតាមបណ្តាឱសថស្ថាន
ខេត្តកណ្តាល : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយនៅផ្សារតាខ្មៅចាស់និងតាមបណ្តាឱសថស្ថាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមមន្ត្រីជំនាញបានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះមន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ៥៨លីត្រ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី។