កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

កម្ពុជាកំពុងពិចារណាលើកលែងការឃុំខ្លួនអ្នកទោសបទល្មើសស្រាលៗដើម្បីកាត់បន្ថយភាពចង្អៀតក្នុងពន្ធនាគារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដោយសារតែស្ថានភាពពន្ធនាគារមានភាពចង្អៀតណែន ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះនិងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោមបានឱ្យដឹងថា៖ «ចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង ៣ម៉ឺននាក់ ក្នុងនោះជាង ៥០ភាគរយជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន»។

ក្រៅពីនេះសម្តេចក៏បានលើកឡើងពីដំណើរឈានទៅឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតអាណត្តិទី៥ ស្របតាមរដ្ឋធម្មនុញ្ញ និងជាការបង្ហាញពីឆន្ទៈរាជរដ្ឋាភិបាលក្នុងការខិតខំអនុវត្តកំណែទម្រង់ដើម្បីផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។

សម្ដេចបន្តថា មានគណបក្សនយោបាយ ១៧ បានចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនេះ ហើយសម្ដេចតែងមានប្រសាសន៍ជារឿយៗ និងចេញសេចក្ដីណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលការធ្វើសកម្មភាពរបស់គណ បក្សនយោបាយទាំងនោះដោយសម្ដេចក៏ស្វាគមន៍ទទួលយកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការងារនេះដែរ។ ដោយឡែកគណបក្សដែលបានលុបចេញពីបញ្ជីគណបក្សនយោបាយ សម្ដេចបានឱ្យដឹងថាច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះហើយចំពោះអ្នកអនុវត្តផ្ទុយនឹងច្បាប់ ក្រសួងមហាផ្ទៃបានចាត់តាំងអនុវត្តតាមនីតិវិធី ដោយបានប្ដឹងទៅស្ថាប័នតុលាការដើម្បីចាត់វិធានការបន្តតាមច្បាប់។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណជូនសម្ដេចសម្រាប់កិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការយោគយល់គ្នាទៅវិញ ទៅមក។ សម្ដេចក្រឡាហោមក៏បានថ្លែង អំណរគុណដូចគ្នា និងមានប្រសាសន៍បញ្ជាក់ថា សម្ដេចត្រៀមខ្លួនជានិច្ចសម្រាប់ការជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសនេះនាឱកាសក្រោយៗទៀតតាមការចាំបាច់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក