ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចក្រឡាហោម៖ កម្ពុជាតែងសម្របសម្រួលដល់ជនភៀសខ្លួននៅកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កម្ពុជាតែងតែធ្វើការ ជួយសម្របសម្រួលការងារ ដល់ជនភៀសខ្លួនទាំងអស់ដែលកំពុងមានវត្តមាននៅកម្ពុជា។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោមបានឱ្យដឹងថា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុញ្ញាជនភៀសខ្លួន កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនចំពោះជនជាតិម៉ុងតេញ៉ាដែលឆ្លងដែនចូលកម្ពុជា ដោយខិតខំដោះស្រាយបញ្ហានេះចំពោះអ្នកស្វែងរកប្រទេសទី៣ដើម្បីជ្រកកោន។ ចំណែកអ្នកចង់ត្រឡប់ទៅវិញ ក្រសួងក៏បានសហការជាមួយអង្គការ UNHCR ដើម្បីជួយស្របសម្រួលការងារនេះដែរ រាប់ទាំងជនភៀសខ្លួនដទៃទៀតដែលកំពុងមានវត្តមាននៅកម្ពុជា។

ក្រៅពីនេះសម្តេចក៏បានលើកឡើងពីវិវាទរវាងអតីតបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍ សម្តេចថា សម្ដេចតែងអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចាដើម្បីឈានទៅរកដំណោះស្រាយ។ សម្ដេចបន្តថាពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដើម្បីស្វែងរកការចរចារបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹកចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ។

ជាការឆ្លើយតបលោក វិទិត មុនតាប៊ន បានថ្លែងអំណរគុណជូនសម្ដេចសម្រាប់កិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការយោគយល់គ្នាទៅវិញទៅមក។ សម្ដេចក្រឡាហោមក៏បានថ្លែង អំណរគុណដូចគ្នា និងមានប្រសាសន៍បញ្ជាក់ថា សម្ដេចត្រៀមខ្លួនជានិច្ចសម្រាប់ការជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យនាឱកាសក្រោយៗទៀតតាមការចាំបាច់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក