ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានឈប់ផ្ដល់អាជ្ញាប័ណ្ណដល់សារព័ត៌មាន ចំនួន ៣ ដោយថាផ្សព្វផ្សាយបំពានក្រមសីលធម៌វិជ្ជាជីវៈ

ភ្នុំពេញ: អង្គភាពសារព័ត៌មាន Bayongtimes ដែលមានគេហទំព័រ www.bayongtimes.com អង្គភាពសារព័ត៌មាន KCTV ដែលមានគេហទំព័រ www.khmerovertv.com និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ ដែលមានគេហទំព័រ www.cambodiatoday.news ត្រូវបានក្រសួងព័ត៌មានប្រកាសបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណបន្ត។

ក្នុងលិខិតចុះថ្ងៃទី១៥ ខែមីនា ក្រសួងព័ត៌មានបានបញ្ជាក់ថា ការឈប់បន្តអាជ្ញាប័ណ្ណនេះដោយសារគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថាអង្គភាពទាំង៣ បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន ក៏ជម្រាបដល់ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនត្រូវអនុញ្ញាតឱ្យបន្តអាជ្ញាប័ណ្ណ ដល់អង្គភាពសារព័ត៌មានទាំងបីខាងលើនេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក